Date: 15 March 2020
ត័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
BREAKING NEWS
បច្ចុប្បន្នភាព ម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២០
រកឃើញករណីវិជ្ជមានវីរុសកូវីត-១៩ ២ករណីទៀត នៅរាជធានីភ្នំពេញ។
យេីងរកឃេីញករណីជំងឺ COVID-19 សរុបចំនួន ៧ករណី
- ៦ករណី ជាជនបរទេស និង ១ករណី ជនជាតិខ្មែរ
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
- ៣ ករណី ជនជាតិអង់គ្លេស (ស្រី២ករណី ប្រុស១ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
- ១ករណី ជនជាតិកាណាដា នៅភ្នំពេញ
- ១ករណី ជនជាតិ បែលហស្សិក នៅភ្នំពេញ
សូមជំរាបជូនសាធារណ:ជនផងដែរថា ក្នុងចំណោម៧ករណីនេះ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន ៩៧៥ករណី
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 12/March/2020
សូមកោតសសេីដល់មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្រ្តីក្រុមឆ្លេីយតបបន្ទាន់ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងអស់ដែលបានបំរេីការងារទាំងយប់ទាំងថ្ងៃ ដេីម្បីទប់ស្កាតជំងឺកូវិត១៩ ប្រកបដោយប្រសិទ្ធភាព ដោយមិនមានការត្អូញត្អែរការនឿយហត់ តែបេសកកម្មយេីងមិនទាន់ចប់ទេ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស ១៦លាននាក់ ។
សូមអរគុណ
Date: 12/March/2020
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា ដែលបានជួសជុល Server លេខ ១១៥ ដំណេីរការឡេីងវិញ និងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងទូរគមនាគម៍ ។ សូមបងប្អូនសាធារណ:ជនទាំងអស់ បន្តទូរស័ព្ទចូលលេខ ១១៥ ដេីម្បីសួរពត៌មានទាក់ទងនឹងជំងឺ កូវិត-១៩ តាមការគួរ ជាមួយមន្រ្តីជំនាញយេីងខ្ញុំ ។ យេីងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ Server១១៥ បានដំណេីរការដូចដេីមវិញហេីយ ។ សូមអរគុណ