Gif 115 copy

new1BREAKING NEWS

 

បច្ចុប្បន្នភាព ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានរកឃើញ Covid-19 ១ករណីទៀត លើខ្លួនជនជាតិបារាំង អាយុ៣៥ឆ្នាំ ដែលចូលមកប្រទេសកម្ពុជា ហើយឆ្លងកាត់សិង្ហបុរី បច្ចុប្បន្នកំពុងស្ថិតនៅ មន្ទីរពេទ្យរុស្ស៉ី រាជធានីភ្នំពេញ។

កម្ពុជាបានរកឃើញអ្នកកើតជំងឺ Covid-19 ចំនួន៨ករណីហើយ ក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ៕

Press release.09 2018.sm 


 បច្ចុប្បន្នភាព ម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២០

រកឃើញករណីវិជ្ជមានវីរុសកូវីត-១៩  ២ករណីទៀត នៅរាជធានីភ្នំពេញ។

យេីងរកឃេីញករណីជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​
-​ ៦​ករណី​ ជាជនបរទេស​ និង​ ១​ករណី​ ជនជាតិខ្មែរ​
-​ ១ករណី​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ១​ករណី​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប
-​ ៣​ ករណី​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ
-​ ១​ករណី​ ជនជាតិកាណាដា​ នៅភ្នំពេញ
​ -​ ១ករណី​ ជនជាតិ​ បែលហស្សិក​ នៅភ្នំពេញ
សូមជំរាបជូនសាធារណ:ជនផងដែរ​ថា ក្នុងចំណោម៧ករណីនេះ​ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។
ទូទាំងប្រទេសយេីងបានធ្វេីតេស្តសសរុបទាំងអស់ចំនួន​ ៩៧៥ករណី​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

MoH Press25102017.sm  Press moh 20102017sm

Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា

Date: 12/March/2020

thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  thks pic120320201sm  

សូមកោតសសេីដល់មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹង​ជំងឺឆ្លង​ មន្រ្តីក្រុមឆ្លេីយតបបន្ទាន់​ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងអស់ដែលបានបំរេីការងារទាំងយប់ទាំងថ្ងៃ​ ដេីម្បីទប់ស្កាតជំងឺកូវិត១៩​ ប្រកបដោយប្រសិទ្ធភាព​ ដោយមិនមានការត្អូញត្អែរការនឿយហត់​ តែបេសកកម្មយេីងមិនទាន់ចប់ទេ​ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត​ ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស​ ១៦លាននាក់​ ។
សូមអរគុណ

 

Date: 12/March/2020

សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា​ ដែលបានជួសជុល​ Server លេខ​ ១១៥​ ដំណេីរការឡេីងវិញ​ និងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងទូរគមនាគម៍​ ។​ សូមបងប្អូនសាធារណ:ជនទាំងអស់ បន្តទូរស័ព្ទចូលលេខ​ ១១៥​ ដេីម្បីសួរពត៌មា​នទាក់ទងនឹងជំងឺ​ កូវិត​-១៩​ តាមការគួរ​ ជាមួយមន្រ្តីជំនាញយេីង​ខ្ញុំ ។ យេីងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ​ Server​១១៥​ បានដំណេីរការដូចដេីមវិញហេីយ​ ។ សូមអរគុណ

115 TC