BREAKING NEWS
រហូតដល់ម៉ោង១១:២០នាទី យប់ ថ្ងៃទី១៥ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID19 សរុបថ្ងៃនេះ ៥នាក់ទៀត (ពេលថ្ងៃប្រកាស១ករណី និងពេលយប់ប្រកាស៤ករណីទៀត) ដូច្នេះសរុបទាំងអស់ ១២ករណី ។
១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺ ជនជាតិជប៉ុន ពួកគាត់ខ្លះមានសញ្ញាតិចតួច និងបុគ្គលផ្សេងទៀត គ្រាន់តែផ្ទុកមេរោគ COVID19 គ្មានរោគសញ្ញាគួឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អនៅឡេីយ ។
យេីងពុំទាន់រកឃេីញភ័ស្តុតាង បញ្ជាក់ថាមានការចំលងជំងឺ នៅក្នុងសហគមន៍ឡេីយទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Read more: បច្ចុប្បន្នភាពនៃជំងឺកូរូណាថ្មី COVID-19 នៅប្រទេសកម្ពុជា
Date: 15 March 2020
ត័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 12/March/2020
សូមកោតសសេីដល់មន្រ្តីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្រ្តីក្រុមឆ្លេីយតបបន្ទាន់ និងមន្រ្តីចត្តាឡីស័កទូទាំងប្រទេសទាំងអស់ដែលបានបំរេីការងារទាំងយប់ទាំងថ្ងៃ ដេីម្បីទប់ស្កាតជំងឺកូវិត១៩ ប្រកបដោយប្រសិទ្ធភាព ដោយមិនមានការត្អូញត្អែរការនឿយហត់ តែបេសកកម្មយេីងមិនទាន់ចប់ទេ យេីងបន្តខិតខំប្រឹងប្រែងបន្តទៀត ដេីម្បីបុព្វហេតុសុខភាពប្រជាលរដ្ឋយេីងនៅទូទាំងប្រទេស ១៦លាននាក់ ។
សូមអរគុណ
Date: 12/March/2020
សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រុមជំនាញបច្ចេកទេស ក្រសួងទូរគមនាគមន៍កម្ពុជា ដែលបានជួសជុល Server លេខ ១១៥ ដំណេីរការឡេីងវិញ និងអរគុណដល់ថ្នាក់ដឹកនាំ ក្រសួងទូរគមនាគម៍ ។ សូមបងប្អូនសាធារណ:ជនទាំងអស់ បន្តទូរស័ព្ទចូលលេខ ១១៥ ដេីម្បីសួរពត៌មានទាក់ទងនឹងជំងឺ កូវិត-១៩ តាមការគួរ ជាមួយមន្រ្តីជំនាញយេីងខ្ញុំ ។ យេីងខ្ញុំសូមអភ័យទោស ដល់ការរអាក់រអួលបច្ចកទេស រយ:ពេល៦ម៉ោងកន្លងទៅនេះ ពេលនេះប្រព័ន្ទ Server១១៥ បានដំណេីរការដូចដេីមវិញហេីយ ។ សូមអរគុណ