Updated: 22-02-2021
Date: 20/02/2021
ពិធីប្រគល់សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ផ្គត់ផ្គងសម្ភារៈបច្ចេកវិទ្យា សំរាប់មណ្ឌលចត្តាឡីស័ក និងការកែលម្អរ បន្ទប់ម៉ាស៊ីនមេ (Server Room Renovation) របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល ដើម្បីធានាបាននូវដំណើរការគ្រប់គ្រង ប្រព័ន្ធតាមដានជំងឺឆ្លងដោយរលូន ក្រោមជំនួយគាំទ្រ ពីប្រទេសអូស្ត្រាលី (DFAT) តាមរយៈមជ្ឈមណ្ឌល សុវត្ថិភាពសុខាភិបាល សម្រាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃគម្រោងប្រតិបត្តិការគ្រោះបន្ទាន់ (Emergency Operations Centre) របស់អង្គការអន្តរជាតិ បម្រើសុខភាពប្រជាជន ប្រចាំកម្ពុជា (PSI Cambodia) នាថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
Date: 17/February/2021
ផ្សព្វផ្សាយជ្រើសរើសចូលរៀន វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ (FETP Frontline) ឆ្នាំ២០២០ រយៈពេល៣ខែ ចំនួន ២០នាក់ សម្រាប់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង ការអង្កេតស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត និងបញ្ហាព្រឹត្តិការណ៍សុខភាពសាធារណៈ ដទៃទៀតអោយមានប្រសិទ្ធភាព។
ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង ៥ ល្ងាច។
ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២១ នៅកន្លែងដែលបានរៀបចំ ដោយនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។
- Letter_of_Frontline_FETP_2021.pdf
- Frontlint-FETP-Application-Form-2021.docx
Date: 13/February/2021
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺជារយៈពេលមួយឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយ ដោយបានអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ នាវានេះដឹកមនុស្សសរុបជាង ២,០០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកមេរោគ Covid19។
#កម្ពុជាតូចពិត #តែទឹកចិត្តទូលំទូលាយ